Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សាក្យ (សា-ក្យ៉ៈ)

Chuon Nath's Khmer-Khmer Dictionary
  1. សក្យ ( ន.នាមសព្ទ ) [ស័ក-ក៉្យៈ] or សាក្យ (សា-ក្យ៉ៈ)   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (សក្ក ឬ​ប្រើ​ជា សក្យ ក៏​មាន; ឝាក្យ) ជន​ពួក​មួយ​នៅ​ក្នុង​ដែន​សក្កៈ (ជាប់​គ្នា​នឹង​ប្រទេស​ឥណ្ឌា​ភាគ​ខាង​កើត, ជិត​ភ្នំ​ហិមពាន្ត ឬ​ហិមាល័យ) គឺ​ពួក​ជន​ជា​ពូជ​វង្ស​នៃ​ព្រះ​សក្យមុនី​សម្ពុទ្ធ : ពួក​សក្យ, ជាតិ​សាក្យ (សម័យ​សព្វ​ថ្ងៃ​នេះ​ហៅ នេប៉ាល៉េស៍ “អ្នក​ប្រទេស​នេប៉ាល”) ព. ទ. បុ. រឹង​ដូច​សាក្យ ឬ​រឹង​មើល​តែ​សាក្យ រឹង​ត្អឹង​ដោយ​ប្រកាន់​ជាតិ ប្រកាន់​ត្រកូល​ដូច​ជា​ជន​ពួក​សាក្យ ។
    - សក្យ​ជនបទ, --រដ្ឋ ឬ - សាក្យ -- ជនបទ​ឬ​ដែន​របស់​ពួក​សាក្យ “ក្នុង​សម័យ​ពី​ដើម​រៀង​មក​ដល់​ពុទ្ធ​កាល មាន​ក្រុង កបិល​វត្ថុ ឬ កបិល​ព័ស្តុ ជា​រាជធានី; សម័យ​ឥឡូវ​នេះ ដែន​នោះ​ប្រែ​ឈ្មោះ​ជា នេប៉ាល Nepal, រាជ​ធានី​ឈ្មោះ កដ្ឋមណ្ឌូ Katthamandu កដ្ឋមណ្ឌូ; នេប៉ាល” ប្រែ​ថា “ប្រទេស​រក្សា​នូវ​ទម្លាប់​ល្អ​របស់​ខ្លួន​មិន​ឲ្យ​បាត់”; កដ្ឋមណ្ឌូ បំប្លែង​ចេញ​ពី​ពាក្យ កដ្ឋមណ្ឌប ប្រែ​ថា “ក្រុង​មាន​សុទ្ធ​តែ​ផ្ទះ​ឈើ” ដ្បិត​ក្រុង​នេះ​កាល​ដែល​គេ​ចាប់​ផ្តើម​សាង​ជា​ដំបូង គេ​សង់​សុទ្ធ​តែ​ផ្ទះ​ឈើ​ខ្លឹម​ដែល​មាន​សាច់​ធន់​ជាប់​បាន​យូរ... ។
    - សក្យ​ត្រកូល ឬ - សាក្យ-- ត្រកូល​សាក្យ ។
    - សក្យ​បុត្តិយ៍ ឬ - សាក្យ​បុត្រិយ៍ (--បុត) បព្វជិត​ជា​កូន​ចៅ​ឬ​ជា​ពួជ​វង្ស​នៃ​ព្រះ​ពុទ្ធ​ជា​បុត្រ​របស់​សាក្យ (បព្វជិត​ពុទ្ធិក) : ពួក​សក្យ​បុត្តិយ៍, សមណ​សក្យ​បុត្តិយ៍ ។
    - សក្យ​មុនី ឬ - សាក្យ-- អ្នក​ប្រាជ្ញ​របស់​ពួក​សាក្យ (ព្រះ​សមណ​គោតម​បរម​គ្រូ) ។
    - សក្យ​រដ្ឋ ដែន​សក្យៈ ។
    - សក្យ​រាជ ឬ - សាក្យ-- (--រាច) ស្ដេច​របស់​ពួក​សាក្យ, ពួក​ស្ដេច​សាក្យ (ពួក​ព្រះ​ញាតិ​វង្ស​របស់​ព្រះ​សក្យ​មុនី) សក្យ​វង្ស ឬ សាក្យ-- វង្ស​របស់​សាក្យ ។ ខ្មែរ​ប្រើ​ពាក្យ​នេះ​ជា​ឋានន្តរ​សមណ​ស័ក្ដិ​ទី​រាជា​គណៈ​សម្រាប់​ទោ : ព្រះ​សាក្យ​វង្ស (ធៀប​នឹង​ឋានន្តរ​មន្រ្តី​ខាង​អាណាចក្រ​ទី ឲកញ៉ា​ស្រី​ធម្មាធិរាជ... សេនាបតី​ក្រសួង​វាំង​សម្រាប់​ទោ ដែល​សម័យ​សព្វ​ថ្ងៃ​នេះ តាំង​ជា​ទី​អនុរដ្ឋ​លេខាធិការ​នៃ​ក្រសួង​វាំង) ។
    - សក្យ​សីហៈ ឬ - សាក្យ​សិង្ហ (ព. ប្រ.) សីហៈ ឬ​សិង្ហ​របស់​ពួក​សាក្យ (ព្រះ​សក្យ​មុនី) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : ព្រះ​សក្យ​មុនី ទ្រង់​ចេញ​ពី​សក្យ​រដ្ឋ ទ្រង់​បួស​តាម​បែប​បទ ជា​បន្ទាត់​នៃ​ពុទ្ធា ។ ដែល​បាន​ត្រាស់​មុន​ៗ មាន​បុណ្យ​គុណ​ដូច​ៗ​គ្នា ទ្រង់​កាន់​ធម៌​ចរិយា ត្រាតែ​បាន​ជា​ព្រះ​ពុទ្ធ ។
Headley's Khmer-English Dictionary
    No matching entries found!


Prohok Solutions @2017 : Learn Khmer | Khmer Calendar